newsare.net
ថ្ងៃទី១១កក្កដា ២០២៥ គណៈកម្មការសម្បត្តិបេតិភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាផ្លអង្គការយូណេស្កូ ចុះទីតាំងប្រវត្តិសាស្ត្រការចងចាំកម្ពុជា ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក
ថ្ងៃទី១១កក្កដា ២០២៥ គណៈកម្មការសម្បត្តិបេតិភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាផ្លូវការ ចាត់បញ្ចូល ទីតាំងប្រវត្តិសាស្ត្រការចងចាំកម្ពុជា ចូលទៅក្នុងបញ្ជីសម្បត្តិបេតិភណ្ឌវប្បធម៌ពិភពលោក។ ទីតាំងទាំងនោះ មានចំនួន៣កន្លែង ដែលជាអតីតមន្ទីរឃុំឃាំង និងជាទីវាលពិឃាតក្នុងសម័យខ្មែរក្រហម។ តាមរយៈការចុះក្នុងបញ្ជីនេះ អង្គការយូណេស្កូ បានទទួលស្គាល់នូវសារៈសំខាន់របស់ទីតាំងទាំងនេះ ជាសក្ខីកម្មនៃមេរៀនប្រវត្តិសាស្ត្ររបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយនិងមនុស្សជាតិទាំងមូល និងជាពិសេស គឺជាការទទួលស្គាល់ដល់តម្លៃនៃការផ្សះផ្សាកសាងសន្តិភាពនៅកម្ពុជា បន្ទាប់ពីបានឆ្លងកាត់ ទំព័រប្រវត្តិសាស្ត្រដ៏សោកសង្រេងបំផុត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ Read more