newsare.net
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានព្រមានវាយខ្នោះសមាជិកព្រឹទ្ធសភា លោក គង់ មុនីកា និងលោលោក ហ៊ុន សែន ព្រមានវាយខ្នោះសមាជិកព្រឹទ្ធសភាបក្សឆន្ទៈខ្មែរ បើប្រព្រឹត្តអំពើក្បត់ជាតិ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានព្រមានវាយខ្នោះសមាជិកព្រឹទ្ធសភា លោក គង់ មុនីកា និងលោក សេង ម៉ារ៉ាឌី មកពីគណបក្សឆន្ទៈខ្មែរ ដោយមិនចាំបាច់ដកសញ្ជាតិ ប្រសិនបើពួកគេហ៊ានប្រព្រឹត្តអំពើក្បត់ជាតិ។ ការព្រមានរបស់លោក ហ៊ុន សែន គឺក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាព្រឹកថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ សេចក្តីស្នើច្បាប់នេះត្រូវបានអនុម័ត ដោយសំឡេង ៥៨ នៃចំនួនសមាជិកព្រឹទ្ធសភាដែលមានវត្តមានសរុបចំនួន៦០រូប។ Read more