newsare.net
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២លោកម៉ាក្រុងថាបារាំងនឹងប្រកាសទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅមហាសន្និបាតអ.ស.ប. ខែកញ្ញា
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៤កក្កដា ថាបារាំងនឹងប្រកាសទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខ។ ការប្រកាសទទួលស្គាល់ ដែលលោកម៉ាក្រុងអះអាងថា នឹងផ្តល់សន្ទុះរួមជាលក្ខណៈអន្តរជាតិ ដើម្បីឈានទៅបង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ និងដើម្បីកសាងសន្តិភាពជូនប្រជាជនប៉ាឡេស្ទីន។ ប្រតិកម្មទៅនឹងការប្រកាសរបស់លោកម៉ាក្រុង លោកនេតាន់យ៉ាហ៊ូ បានចាត់ទុកថាបារាំងកំពុងតែផ្តល់រង្វាន់ជូនចំពោះក្រុមហាម៉ាស ដែលបានចូលសម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន១២១៩នាក់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣។ Read more