newsare.net
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលធនាគារជាតិណែនាំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុលុបចោលបំណុលខ្លះដល់យោធិនពលីក្នុងសមរភូមិ
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលុបចោលនូវឥណទានចំនួន១០លានរៀល ចំពោះយោធិនពិការ និងលុបចោលឥណទានចំនួន៨០លានរៀល ចំពោះយោធិនពលី។ ការជំរុញរបស់ធនាគារជាតិនៃកម្ពុជា គឺជាការឆ្លើយតបទៅនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការជួយសម្រាលបន្ទុកដល់យោធិន ដែលបានធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។ ក្រោយការណែនាំ ធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបានប្រកាសលុបចោលនូវបំណុលទាំងស្រុងជូនយោធិនពិការ និងយោធិនពលីជីវិតក្នុងសមរភូមិ។ Read more