newsare.net
សភាពការណ៍ជួរមុខទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលនៅជាប់ប្រទេសថៃ បានបន្តស្ថិតនៅក្នុងភាអ្នកនាំពាក្យ៖ សភាពការណ៍ជួរមុខនៅព្រំដែនខ្មែរ-ថៃ បន្តស្ងប់ស្ងាត់
សភាពការណ៍ជួរមុខទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលនៅជាប់ប្រទេសថៃ បានបន្តស្ថិតនៅក្នុងភាពប្រក្រតី ពោលគឺមិនមានការផ្ទុះអាវុធ រវាងកងទ័ពកម្ពុជា និងថៃ ខណៈទាហានកម្ពុជារក្សាការប្រុងប្រយ័ត្នខ្ពស់ ហើយកម្ពុជាក៏បន្តគោរពយ៉ាងម៉ឺងម៉ាត់បទឈប់បាញ់ដែលភាគីកម្ពុជា និងថៃទទួលបាននៅប្រទេសម៉ាឡេស៊ី កាលពីខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។ អ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ថា គិតត្រឹមម៉ោង១១ ព្រឹកថ្ងៃទី ៤ ខែសីហា កងយោធាថៃ ក៏នៅមិនទាន់បញ្ជូនទាហានខ្មែរ ១៨នាក់ដែលយោធាថៃបានចាប់ជាឈ្លើយសឹក ក្រោយបទឈប់បាញ់ចូលធរមានកាលពីម៉ោង១២ រំលង អធ្រាត្រ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ Read more