newsare.net
រដ្ឋាភិបាលអ៊ីស្រាអែលបានបំផុសឲ្យសាធារណៈមតិអន្តរជាតិ យកចិត្តទុកដាក់ចំពោះជោគវាសនារបស់ចំណាបអ៊ីស្រាអែលជំរុញឲ្យអន្តរជាតិយកចិត្តទុកដាក់ចំពោះចំណាប់ខ្មាំងក្នុងកណ្តាប់ដៃហាម៉ាស
រដ្ឋាភិបាលអ៊ីស្រាអែលបានបំផុសឲ្យសាធារណៈមតិអន្តរជាតិ យកចិត្តទុកដាក់ចំពោះជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវពួកប្រដាប់អាវុធហាម៉ាសចាប់ខ្លួន ជាង ២២ ខែមកហើយ។ ការប្រកាសនេះ ធ្វើឡើង ក្រោយពីពួកហាម៉ាសបានផ្សាយវីដេអូដែលបង្ហាញពីសភាពដ៏វេទនារបស់ចំណាប់ខ្មាំង២នាក់ ដែលមានតែស្បែកដណ្តប់ឆ្អឹង។ ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាចិត្តតាមកម្ទេចពួកហាម៉ាស និងរំដោះចំណាប់ខ្មាំង។ ក៏ប៉ុន្តែ អតីតមេបញ្ជាការកំពូល និងក្រុមគ្រួសារចំណាប់ខ្មាំង បានអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងថា ការបន្តធ្វើសង្គ្រាមទៀត គឺមានតែនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតចំណាប់ខ្មាំង ទៅវិញទេ។ Read more