newsare.net
នៅរសៀលថ្ងៃទី ៦ ខែសីហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់សន្និសីទកម្ពុជាស្នើឲ្យថៃបញ្ឈប់សកម្មភាពយោធាជាឯកតោភាគីដើម្បីបញ្ចៀសភាពប្រទូសរ៉ាយ
នៅរសៀលថ្ងៃទី ៦ ខែសីហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់សន្និសីទព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលកម្ពុជា ដោយអំពាវនាវឲ្យភាគីថៃ បញ្ឈប់សកម្មភាពយោធាជាឯកតោភាគីនៅតាមព្រំដែនប្រទេសទាំង២ ដែលបង្កហានិភ័យដល់ការកើតឡើងជាថ្មីនូវការវាយប្រយុទ្ធគ្នា និងធ្វើឲ្យមានអស្ថិរភាពនៅតាមបណ្តោយព្រំដែន។ ការអំពាវនាវរបស់ភាគីកម្ពុជា កើតឡើង ក្រោយយោធាថៃនៅបន្តធ្វើសកម្មភាពបំពានលើដែនអធិបតេយ្យភាពកម្ពុជា ដោយការរាយបន្លាលួសនៅត្រង់ច្រកអានសេះ ក្នុងខេត្តព្រះវិហារ របស់កម្ពុជា។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅរសៀលថ្ងៃទី ៦ ខែសីហានេះ ក៏បានប្រកាសច្រានចោលព័ត៌មានរបស់កាសែតថៃ ដែលថា ទាហានកម្ពុជាម្នាក់នៃបញ្ជាការដ្ឋានអង្គរក្សរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថា បានធ្វើសកម្មភាពចារកម្មយកព័ត៌មានពីយោធាថៃបញ្ជូនមកកម្ពុជា។ Read more