newsare.net
សហរដ្ឋអាមេរិកបានអះអាងពីការត្រៀមបំពាក់ប្រព័ន្ធឃ្លាំមើលតាមអាកាស ផ្តល់គ្រឿងបរិក្ខារផ្នែកយោអាមេរិកត្រៀមផ្តល់ជំនួយចាំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ
សហរដ្ឋអាមេរិកបានអះអាងពីការត្រៀមបំពាក់ប្រព័ន្ធឃ្លាំមើលតាមអាកាស ផ្តល់គ្រឿងបរិក្ខារផ្នែកយោធា និងសម្ភារៈបច្ចេកទេសទំនើបដទៃទៀត ដើម្បីចូលរួមតាមដានការអនុវត្តបទឈប់បាញ់រវាងយោធាកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧ ខែសីហានេះ។ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីធានាថា បទឈប់បាញ់នេះនឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ Read more