newsare.net
មានវត្តមានជាពិសេសនៅទឹកដីបារាំងនៅក្នុងក្របខ័ណ្ឌនៃការជួសជុល និងការតាំងពិព័រណ៌នៅសារមន្ទីរជស្នឹមបៃតងជួយអ្នកជំនាញបារាំងឲ្យស្វែងរកឃើញរូបរាងល្អឯករបស់ព្រះវិស្ណុផ្ទំ
មានវត្តមានជាពិសេសនៅទឹកដីបារាំងនៅក្នុងក្របខ័ណ្ឌនៃការជួសជុល និងការតាំងពិព័រណ៌នៅសារមន្ទីរជាតិបារាំងហ្គីមេ រហូតដល់ខែកញ្ញា ប្រតិមាព្រះវិស្ណុផ្ទំធ្វើពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិចត្រូវបានអ្នកជំនាញបារាំងសិក្សាវិភាគរកឃើញជាច្រើនចំណុច។ ការរកឃើញដែលបានជួយបញ្ចប់ចម្ងល់មួយចំនួន និងបង្កើតភាពភ្ញាក់ផ្អើលក្នុងចំណោមអ្នកស្រាវជ្រាវបារាំង។ នៅក្នុងបទយកការណ៍របស់ឈាង បុប្ផានៅថ្ងៃនេះ លោកអ្នកនាងអាចស្តាប់ការពន្យល់របស់អ្នកជំនាញបារាំងម្នាក់ទៀត គឺ លោក David Bourgarit សាស្ត្រាចារ្យ និងជាវិស្វករផ្នែកលោហៈនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរបារាំង C2RMF។ Read more