newsare.net
ក្នុងលិខិតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បាACU ផ្អាកមុខងារលោក ស៊ាន បូរ៉ាត ក្រោយសង្ស័យពាក់ព័ន្ធសំណុំរឿងបោកប្រាស់របស់ ឡេង ចាន់ណា
ក្នុងលិខិតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានសម្រេចផ្អាកមុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ rfi នៅថ្ងៃទី១២សីហានេះថា លោក ស៊ាន បូរ៉ាត ត្រូវផ្អាកតំណែងដោយសារក្រុមពិសេសស៊ើបអង្កេតផ្ទៃក្នុង ACU រកឃើញភស្តុតាងមួយចំនួន ដែលសង្ស័យថា លោក ស៊ាន បូរ៉ាត អាចពាក់ព័ន្ធក្នុងសំណុំរឿងបោកប្រាស់របស់អតីតឧកញ៉ា ឡេង ចាន់ណា។ តាមអ្នកនាំពាក្យរូបនេះដដែល ACU នៅពុំទាន់ដាក់សេចក្តីសន្និដ្ឋានទាំងស្រុងនោះទេ ពោល លោក ស៊ាន បូរ៉ាត កំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ។ Read more