newsare.net
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជា បានដាក់លិខិតតវ៉ាជាផ្លូវការមួយទៅកាន់រកម្ពុជាដាក់លិខិតតវ៉ាជាផ្លូវការទៅភាគីថៃ ចំពោះការបន្តទន្ទ្រានចូលតំបន់ព្រំដែន
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជា បានដាក់លិខិតតវ៉ាជាផ្លូវការមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីប្រឆាំងនឹងការទន្ទ្រានជាបន្តបន្ទាប់របស់យោធាថៃ ចូលទៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋកម្ពុជាបានរស់នៅ។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ។ ក្នុងលិខិតតវ៉ាជាផ្លូវការនោះ កម្ពុជាបានបង្ហាញក្តីកង្វល់យ៉ាងខ្លាំង និងបានចាត់ទុកសកម្មភាពទន្រ្ទាន ដោយរាយបន្លាលួស ដាក់សំណាញ់របាំង និងដាក់កង់ឡានចូលទឹកដីខ្មែរនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺជាទង្វើដែលនាំឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាកាលពីកន្លងទៅ។ Read more