newsare.net
រយៈពេលប៉ុន្មានថ្ងៃមកនេះ ទាំងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា និងថៃ បានលើកឡើងពីសកម្មភាពរាយបតើកម្ពុជាគួរមានដំណោះស្រាយបន្ទាន់ណាមួយ ដើម្បីរួចផុតពីការបំពានទឹកដីពីភាគីថៃ?
រយៈពេលប៉ុន្មានថ្ងៃមកនេះ ទាំងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា និងថៃ បានលើកឡើងពីសកម្មភាពរាយបន្លាលួសរបស់យោធាថៃក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលធ្វើឲ្យប្រធានបទនេះកាន់តែក្តៅគគុក។ អ្នកនាំពាក្យកងទ័ពថៃនាពេលថ្មីៗនេះ បានព្រមានដាក់ឱសានវាទរយៈពេល២ខែ ឲ្យអាជ្ញាធរកម្ពុជារុះរើផ្ទះសម្បែងរបស់ប្រជាជនចេញពីភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ រដ្ឋាភិបាលកម្ពុជានៅមិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយ។ ចំពោះអ្នកតាមដានសង្គម សកម្មភាពទន្រ្ទានចូលដីខ្មែររបស់យោធាថៃ គឺជាអំពើឈ្លានពានដ៏កំរោល និងមិនស្គាល់អ្វីជាច្បាប់ទម្លាប់ឡើយ ហើយថែមទាំងប៉ះពាល់ដល់បទឈប់បាញ់ដែលសម្រេចបានកន្លងមក។ ក្នុងន័យនេះ អ្នកជំនាញជំរុញឲ្យកម្ពុជាបន្តសកម្មភាពការទូតរបស់ខ្លួន ដើម្បីបង្ហាញឥទ្ធិពលទៅលើប្រទេសថៃ។ Read more