newsare.net
យប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី៣១សីហា កងទ័ពអ៊ីស្រាអែលបានសម្រុកវាយប្រហារលើក្រុងហកាកបាទក្រហមព្រមានពីគ្រោះមហន្តរាយធ្ងន់ធ្ងរ បើអ៊ីស្រាអែលបន្តបោសសម្អាតប៉ាឡេស្ទីន
យប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី៣១សីហា កងទ័ពអ៊ីស្រាអែលបានសម្រុកវាយប្រហារលើក្រុងហ្កាហ្សា ដើម្បីកម្ទេចលំនៅដ្ឋាន ហើយជំរុញប្រជាជនប៉ាឡេស្ទីនឲ្យចាកចេញ។ កងទ័ពអ៊ីស្រាអែល ព្រមានថា ការជម្លៀសប្រជាជនចេញ ជារឿងជៀសពុំរួច។ ផ្ទុយទៅវិញ អង្គការកាកបាទក្រហមអន្តរជាតិ បានចេញមុខបរិហារអ៊ីស្រាអែលអំពីការ«បោសសម្អាត»ប្រជាជនប៉ាឡេស្ទីន និងព្រមានថា ផែនការជម្លៀសប្រជាជនយ៉ាងសន្ធឹក ជាង ១លាននាក់ ចេញពីក្រុងហ្កាហ្សា ជាមហន្តរាយធ្ងន់ធ្ងរ និងជាគម្រោងធ្វើទៅមិនរួចទេ ប្រសិនបើអ៊ីស្រាអែលគោរពច្បាប់អន្តរជាតិ។ Read more