newsare.net
កម្ពុជាបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ហេតុអ្វីកម្ពុជាត្រូវផ្អាកការប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ ២០២៥?
កម្ពុជាបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ តាមសារាចររបស់រដ្ឋាភិបាលកម្ពុជា ការសម្រេចផ្អាកប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះ គឺដោយសារកម្ពុជាជាប់ដៃដោះស្រាយបញ្ហាជូនជនភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។ ការសម្រេចដូចនេះត្រូវបានរដ្ឋាភិបាលចាត់ទុកជាផ្នែកមួយនៃការបន្តអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃដែលសម្រេចបាននៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា ការផ្អាកពិធីបុណ្យអុំទូកក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃជាការគិតគូរត្រឹមត្រូវ។ ទោះជាយ៉ាងណា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំ ២០២៥ អាចធ្វើនៅតាមបណ្តាខេត្តនានាដោយផ្អែកតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ Read more