newsare.net
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា បានចេញលិខិតកម្ពុជាប្រាប់ភាគីថៃថាការធ្វើសកម្មភាពណាមួយដោយឯកតោភាគីជាការរំលោភបទឈប់បាញ់
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា បានចេញលិខិតផ្លូវការមួយបញ្ជាក់ប្រាប់ទៅភាគីថៃថា ការធ្វើសកម្មភាពណាមួយដោយឯកតោភាគីគឺជាការរំលោភលើបទឈប់បាញ់ និងជាការរំលោភលើកិច្ចព្រមព្រៀងនានាដែលកម្ពុជា និងថៃបានឯកភាពគ្នាកន្លងមក។ នេះជាការឆ្លើយតបរបស់ភាគីកម្ពុជា បន្ទាប់ពីអភិបាលខេត្តស្រះកែវរបស់ថៃបានជូនដំណឹងមកអភិបាលខេត្តបន្ទាយមានជ័យពីកិច្ចសហការជម្លៀសពលរដ្ឋខ្មែរចំនួន ១៧០គ្រួសារចេញពីភូមិសាស្ត្រ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ Read more