newsare.net
បារាំងនិងអង់គ្លេស ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមេដឹកនាំលោកខាងលិច ប្រមាណ ៣០ប្រទបស្ចិមលោកបង្កើតសម្ព័ន្ធស្ម័គ្រចិត្តជួយការពារសន្តិសុខអ៊ុយក្រែន
បារាំងនិងអង់គ្លេស ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមេដឹកនាំលោកខាងលិច ប្រមាណ ៣០ប្រទេស ដើម្បីរកដំណោះស្រាយជួយអ៊ុយក្រែន ដោយបានស្នើឲ្យបង្កើត«សម្ព័ន្ធស្ម័គ្រចិត្តជួយការពារសន្តិសុខអ៊ុយក្រែន» ។ ក្នុងន័យនេះ បារាំង អង់គ្លេស និងបែលហ្ស៊ិក ក៏បានលើកសំណើឲ្យបញ្ចូនកងទ័ពរបស់បស្ចិមលោក ឲ្យទៅយាមកាម«ឃ្លាំមើលសន្តិភាព»នៅលើទឹកដីអ៊ុយក្រែន នៅពេលដែលរុស្ស៊ីនិងអ៊ុយក្រែនសម្រេចធ្វើបទឈប់បាញ់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំនេះ ពីចម្ងាយ។ មុនកិច្ចប្រជុំមួយថ្ងៃ លោក ត្រាំ បានប្រកាសពីក្រុងវ៉ាស៊ីនតោនថា នឹងបង្កើនកងទ័ពអាមេរិកនៅប៉ូឡូញ។ ប៉ូឡូញជាទីដែលនៅកៀកនឹងសមរភូមិអ៊ុយក្រែន-រុស្ស៊ី។ Read more