newsare.net
សហភាពអឺរ៉ុបទទូចឱ្យកម្ពុជា និងថៃ មានកិច្ចខិតខំប្រកបដោយនិរន្តរភាពក្នុងការអនុវត្តបទឈប់បាញ់សហភាពអឺរ៉ុប អំពាវនាវឱ្យកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព
សហភាពអឺរ៉ុបទទូចឱ្យកម្ពុជា និងថៃ មានកិច្ចខិតខំប្រកបដោយនិរន្តរភាពក្នុងការអនុវត្តបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០២៥នៅប្រទេសម៉ាឡេស៊ី។ ភាគីទាំងពីរក៏ត្រូវគោរពតាមច្បាប់អន្តរជាតិ និងបញ្ចៀសសកម្មភាពណាមួយដែលបង្កឱ្យមានភាពតានតឹងរវាងគ្នា។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោកស្រី Anitta Hipper។ អ្នកវិភាគយល់ថា ការអំពាវនាវរបស់សហភាពអឺរ៉ុបយ៉ាងដូចនេះ ស្តែងឱ្យឃើញពីភាពផុយស្រួយនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រោះការអនុវត្តបទឈប់បាញ់នេះប្រៀបដូចជាការពន្យារពេលនៃការកើតឡើងសង្គ្រាមម្តងទៀត ដោយសារភាគីទាំង២មានជំហរផ្ទុយគ្នាក្នុងការដោះស្រាយជម្លោះព្រំដែន។ Read more