newsare.net
ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជានាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រកាកបាទក្រហមអន្តរជាតិ៖ យោធិនកម្ពុជាទាំង ១៨រូបមានសុវត្ថិភាព និងសុខភាពល្អ
ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជានាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC បានឲ្យដឹងថា ទាហានខ្មែរទាំង ១៨នាក់ ដែលយោធាថៃចាប់ខ្លួននោះគឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់។ ក្រោយយោធាថៃចាប់ខ្លួនចំនួន ៤៣ថ្ងៃ និងបើតាមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC ទាហានខ្មែរទាំង ១៨នាក់បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារជាលើកទី១ តាមរយៈសារដែលផ្ញើតាមអង្គការមនុស្សធម៌ ICRC។ Read more