newsare.net
ថ្ងៃទី១៧កញ្ញា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរ២៤នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផង បានរងពលរដ្ឋខ្មែរយ៉ាងហោច២៤នាក់រងរបួស ក្នុងហេតុការណ៍ប្រឈមមុខជាទាហានថៃដែលរាយបន្លាលួសនៅឃុំអូរបីជាន់
ថ្ងៃទី១៧កញ្ញា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរ២៤នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផង បានរងរបួស នៅក្នុងហេតុការណ៍ប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចថៃ នៅត្រង់ចំណុចព្រំដែនកម្ពុជាថៃ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការប៉ះទង្គិចគ្នាបន្ទាប់ពីភាគីថៃ បានបន្តរាយបន្លាលួស នៅលើដីភូមិប្រជាជនកម្ពុជា។ កម្លាំងសមត្ថកិច្ចថៃបានប្រើឭឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានតែដំបងឈើកាន់នឹងដៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការបំពានរបស់ភាគីថៃ និងសូមអំពាវនាវឲ្យថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ដែលមានជាធរមាន។ Read more