newsare.net
កាលពីថ្ងៃទៅ១៨កញ្ញា នៅបារាំងគឺជាថ្ងៃកូដកម្មនិងបាតុកម្មទូទាំងប្រទេស។ យ៉ាងហោចណាស់មានប្រប្រជាជនបារាំងធ្វើបាតុកម្មធំ ប្រឆាំងការដឹកនាំរបស់លោកម៉ាក្រុង និងទាមទារយុត្តិធម៌សង្គម
កាលពីថ្ងៃទៅ១៨កញ្ញា នៅបារាំងគឺជាថ្ងៃកូដកម្មនិងបាតុកម្មទូទាំងប្រទេស។ យ៉ាងហោចណាស់មានប្រជាជនបារាំង ជាង៥សែននាក់ បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំរបស់លោកម៉ាក្រុង ដែលពួកគេចោទថា គិតតែប្រយោជន៍ពួកអ្នកមាន ហើយធ្វើបាបតែអ្នកក្រ។ ដោយព្រួយបារម្ភពីការផ្ទុះអំពើហិង្សាដូចសព្វមួយដង នៅលើកនេះសមត្ថកិច្ចបារាំងបានពង្រាយកម្លាំងប្រមាណ៨ម៉ឺននាក់ ដើម្បីបំបែកក្រុមជ្រុលនិយមនិងហិង្សា។ យ៉ាងណាក៏ដោយ បាតុកម្មផ្ទួនៗនៅបារាំងនេះ បានបង្ហាញឲ្យឃើញនូវវិបត្តិនយោបាយនិងសង្គម បូកបន្ថែមនឹងសេដ្ឋកិច្ច ជីវភាពប្រជាជនបារាំងដែលកាន់តែលំបាក។ Read more