newsare.net
ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាជនកម្ពុជា ប្រធានអាស៊ានប្កម្ពុជាស្វះស្វែងរកកិច្ចអន្តរាគមន៍ពីម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយស្ថានការណ៍ព្រំដែន
ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាជនកម្ពុជា ប្រធានអាស៊ានប្តូរវេន និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងជំនួបតាមទូរស័ព្ទ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីម៉ាឡេស៊ី ដើម្បីបន្ធូរបន្ថយភាពតានតឹង។ រីឯប្រធានអាស៊ានប្តូរវេនម៉ាឡេស៊ី បានស្នើឲ្យភាគីថៃលើកយកបញ្ហាព្រំដែនមកចរចានៅក្នុងកិច្ចប្រជុំទ្វេភាគី។ Read more