newsare.net
ថ្មីៗនេះមានការបង្ហោះចែកចាយនៅតាមបណ្តាញសង្គមយ៉ាងព្រោងព្រាតអំពីការបន្លំយកមីកញ្ចប់របស់ថៃដាលោក គឹម មាសសុខសីហា៖ សមត្ថកិច្ចចុះបង្ក្រាបករណីបន្លំយកមីថៃដាក់ចូលកេសមីខ្មែរ
ថ្មីៗនេះមានការបង្ហោះចែកចាយនៅតាមបណ្តាញសង្គមយ៉ាងព្រោងព្រាតអំពីការបន្លំយកមីកញ្ចប់របស់ថៃដាក់ចូលកេសមីរបស់ខ្មែរ ឈ្មោះថា «មីជាតិ»។ ភ្លាមៗនោះ ក្រុមហ៊ុនមីជាតិបានចេញមកបកស្រាយថា ការក្លែងបន្លំដូច្នេះមិនមែនជាទង្វើរបស់ក្រុមហ៊ុនទេ តែជាទង្វើរបស់ម្ចាស់ដេប៉ូចែកចាយមីថៃ។ អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) លោក គឹម មាសសុខសីហា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ថា មន្ត្រីនៃអគ្គនាយកដ្ឋានបានចុះត្រួតពិនិត្យនៅដេប៉ូយ៉ាងហោច ៣កន្លែង ដែលមានការក្លែងបន្លំផលិតផលថៃ ក្រោយពលរដ្ឋខ្មែរភាគច្រើនពហិការមិនប្រើប្រាស់ផលិតផលថៃ។ បើតាមលោក គឹម មាសសុខសីហា ម្ចាស់ដេប៉ូទាំងនោះក៏បានចុះកិច្ចសន្យាបញ្ឈប់ទង្វើនេះ ជាមួយសមត្ថកិច្ចរួចហើយដែរ។ Read more