newsare.net
ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃចុងក្រោយនេះបានបណ្តាលឲ្យផ្លូវជាតិលេខ៥៥ នលោក ផន រឹម៖ ភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តពោធិ៍សាត់បង្កឲ្យមានការខូចខាតផ្លូវ និងឧបសគ្គក្នុងការធ្វើដំណើរ
ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃចុងក្រោយនេះបានបណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្លង់អាំងក្នុងខេត្តពោធិ៍សាត់រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបណ្តាលឲ្យខូចខាតផ្លូវដោយអន្លើនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃ២៩ កញ្ញាដដែល លោក ផន រឹម បានថ្លែងថា ហេតុការណ៍នេះបានរារាំងចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយសារមានច្រោះដី ធ្លាក់ភក់ ថ្ម ព្រមទាំងដើមឈើនៅលើកំណាត់ផ្លូវ។ ក្នុងន័យនេះ លោកទទូចឱ្យពលរដ្ឋប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវខាងលើ។ សូមស្តាប់ការបញ្ជាក់របស់លោក ផន រឹម ដែលរៀបចំឡើងដោយ សើ ដាវី៖ Read more