newsare.net
កាលពីថ្ងៃពុធ ទី១តុលា ក្រុមប្រទេសសហភាពអឺរ៉ុបទាំង២៧ បានបើកជំនួបកំពូលពិសេសមួយនៅទីក្រុងក្រុមប្រទេសអឺរ៉ុបបើកជំនួបកំពូលពិសេស និយាយពីការការពារសន្តិសុខផ្លូវអាកាសរួមគ្នា
កាលពីថ្ងៃពុធ ទី១តុលា ក្រុមប្រទេសសហភាពអឺរ៉ុបទាំង២៧ បានបើកជំនួបកំពូលពិសេសមួយនៅទីក្រុងកូប៉េនហាហ្ក ប្រទេសដាណឺម៉ាក ដើម្បីនិយាយអំពីគម្រោងបង្កើត “ជញ្ជាំងការពារដ្រូន” រួមគ្នា។ ប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែនអាកាសអឺរ៉ុប បានរងនូវការរំលោភបំពានផ្ទួនៗគ្នា ពីសំណាក់យន្តហោះចម្បាំងរុស្ស៊ី ព្រមទាំងដ្រូនអនាមិកច្រើនគ្រឿង ដែលគេជឿថាក៏ជារបស់រុស្ស៊ីដែរ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំកាលពីថ្ងៃពុធ មិនទាន់សម្រេចចេញជាវិធានការជាក់ស្តែងអ្វីទេ ព្រោះសហភាពអឺរ៉ុបនៅតែមិនទាន់អះអាងថា នឹងបាញ់ទម្លាក់រាល់យានដ្រូន ឬយន្តហោះចម្បាំងដែលហោះចូលដោយខុសច្បាប់ មកលើដែនអាកាសអឺរ៉ុប។ Read more