newsare.net
នៅយប់ថ្ងៃសៅរ៍ទី៤តុលាឆ្នាំ២០២៥ មានហេតុការណ៍នៃការប៉ះទង្គិចដោយហិង្សារវាងជនជាតិប៉ាគីស្ថាន នលោក ឡុង ឌីម៉ង់៖ ករណីប៉ះទង្គិចរបស់ជនបរទេសនៅក្រុងព្រះសីហនុ ផ្តើមចេញពីទំនាស់សាសនា
នៅយប់ថ្ងៃសៅរ៍ទី៤តុលាឆ្នាំ២០២៥ មានហេតុការណ៍នៃការប៉ះទង្គិចដោយហិង្សារវាងជនជាតិប៉ាគីស្ថាន និងជនជាតិចិនរាប់សិបនាក់ ដែលបណ្តាលឲ្យមានភាពឆោឡោពេញក្រុងព្រះសីហនុ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យទី៥តុលានេះថា ករណីប៉ះទង្គិចរបស់ជនជាតិប៉ាគីស្ថាន និងជនជាតិចិននាពេលថ្មីៗនេះ មិនមែនដោយសារបញ្ហាមិនបើកប្រាក់ខែនោះទេ។ ប៉ុន្តែអំពើហិង្សានោះបានកើតឡើង ដោយសារបញ្ហាទំនាស់សាសនា។ ពោលគឺថៅកែជាជនជាតិចិនបាននិយាយលើសលស់ខាងសាសនា លើបុគ្គលិកជាជនជាតិប៉ាគីស្ថាន។ លោកបញ្ជាក់ទៀតថា សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកជាជនជាតិប៉ាគីស្ថានជាង៥០នាក់ និងថៅកែជាជនជាតិចិនចំនួន២រូប ដើម្បីបន្តនីតិវិធីសាកសួរ។ Read more