newsare.net
ថៃនឹងមិនដោះលែងទាហានខ្មែរទាំង ១៨នាក់ឡើយ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា-ថៃមិនទាន់ត្រូវបាលោក ស្រ៊ាង ចិន្តា៖ បើថៃចង់បញ្ចប់ជម្លោះមែន ថៃមិនត្រូវបន្តឃុំខ្លួនទាហានខ្មែរ ១៨នាក់ទេ
ថៃនឹងមិនដោះលែងទាហានខ្មែរទាំង ១៨នាក់ឡើយ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា-ថៃមិនទាន់ត្រូវបានបិទបញ្ចប់ជាផ្លូវការទេនោះ។ នេះជាការបញ្ជាក់របស់លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត តំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំលើកទី៧៦ របស់គណៈកម្មាធិការប្រតិបត្តិនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា ចាត់ទុកការបញ្ជាក់របស់លោកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត ថាគ្រាន់តែភាសាការទូត ដើម្បីលាក់ចរិតព្រៃផ្សៃរបស់ជាតិសាសន៍ខ្លួនតែប៉ុណ្ណោះ។ សម្រាប់លោក ស្រ៊ាង ចិន្តា ប្រសិនបើថៃចង់បញ្ចប់ជម្លោះមែន ថៃមិនត្រូវបន្តឃុំខ្លួនទាហានខ្មែរទាំង ១៨នាក់ និងបន្តសកម្មភាពញុះញង់ដែលផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិនោះទេ៕ Read more