newsare.net
គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្មនិងអំពើពុករលួយ (OCCRP) នៅថ្ងៃទី១៧តុលា បានចេញរបាយការណ៍មួយស្តីពីOCCRP៖ ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី មានទ្រព្យសម្បត្តិរាប់លានដុល្លារនៅទីក្រុងឌូបៃ
គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្មនិងអំពើពុករលួយ (OCCRP) នៅថ្ងៃទី១៧តុលា បានចេញរបាយការណ៍មួយស្តីពី លោកជូ ចុងពាវ (Zhu Zhongbiao) ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី នៅខេត្តព្រះសីហនុ ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារ នៅទីក្រុងឌូបៃ ប្រទេសអេមីរាត់អារ៉ាប់រួម។ គេជឿជាក់ថា ទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី បានមកពីការប្រព្រឹត្តបទល្មើសឆបោកអនឡាញ និងលាងលុយកខ្វក់ ជាមួយអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍គ្រុប។ លោកចេន ហ្ស៊ី ទើបបានរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នាពេលថ្មីៗនេះចំពោះតួនាទីរបស់លោកនៅក្នុងបណ្តាញឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ Read more