newsare.net
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជលោក មាស សុខសេនសាន៖ គម្រោងព្រែកជីកហ្វូណនតេជោដំណើរការទៅតាមការគ្រោងទុក
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធ ទី២២ខែតុលា ថា គម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោដែលមានគម្រោងចំណាយជាង ១៧០០លានដុល្លារ បាននិងកំពុងដំណើរការទៅជាធម្មតា ហើយការទូទាត់សំណងផលប៉ះពាល់លើប្រជាពលរដ្ឋក៏បានប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក។ ការលើកឡើងយ៉ាងដូចនេះ ធ្វើឡើងនៅក្រោយពេលប្រជាពលរដ្ឋរស់នៅក្បែរគម្រោងបានលើកឡើងថា ការដ្ឋានរបស់គម្រោងដ៏ធំនេះនៅមិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅឡើយ។ លោក មាស សុខសេនសាន បានបញ្ជាក់ទៀតថា ប្រទេសចិននៅគាំទ្រគម្រោងមួយនេះ និងថា អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់កន្លងមកថា ការគម្រោងការជីកព្រែកដ៏មានមហិច្ឆតារបស់កម្ពុជានេះនឹងបញ្ចប់ទៅ នៅឆ្នាំ ២០២៨ ដោយគ្មានការប្រែប្រួលអ្វីទាំងអស់។ Read more