newsare.net
កិច្ចប្រជុំពិសេសគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ចំនួន២ថ្ងៃ បានបញ្ចប់ទៅនៅតើលទ្ធផលនៃកិច្ចប្រជុំJBC អាចកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែរឬទេ?
កិច្ចប្រជុំពិសេសគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ចំនួន២ថ្ងៃ បានបញ្ចប់ទៅនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយភាគីកម្ពុជា-ថៃ បានឯកភាពគ្នាចំនួន៧ចំណុច ទាក់ទងទៅនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងចំណោមចំណុចទាំងអស់នោះ ភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវបានលើកយកមកជជែកយ៉ាងលម្អិត។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យកែសម្រួលបញ្ចប់បែបបទបច្ចេកទេសសម្រាប់វាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្នពីចន្លោះបង្គោលលេខ៤២-៤៧។ អ្នកតាមដានបញ្ហាព្រំដែនមួយចំនួន បង្ហាញក្តីកង្វល់ថា ការឯកភាពគ្នាអាចធ្វើឲ្យភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា ធ្លាក់ទៅក្រោមការកាន់កាប់របស់ថៃ។ តើលទ្ធផលនៃកិច្ចប្រជុំJBCនឹងអាចទៅកែប្រែស្ថានភាពព្រំដែនកម្ពុជា-ថៃ? Read more