newsare.net
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមីនបានរាយការណ៍ថា មានកុមារាម្នាក់បានស្លាប់បាត់បង់ជីវិអាជ្ញាធរកំពុងពិនិត្យបំណែកគ្រាប់បែកចង្កោមដែលផ្ទុះសម្លាប់កុមារាម្នាក់នៅខេត្តព្រះវិហារ
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមីនបានរាយការណ៍ថា មានកុមារាម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតត្រូវជាឪពុកបានរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមស្ថិតនៅភូមិបង្គោលលេខ៨ នាឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងសេចក្តីរាយការណ៍បឋមពីអាជ្ញាធរមីន បច្ចុប្បន្ននេះ ជនរងគ្រោះដែលកំពុងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ។ ដោយឡែក អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានបញ្ជាក់ថា អាជ្ញាធរមីនកំពុងពិនិត្យមើលបំណែកនៃគ្រាប់ដែលបានផ្ទុះ ដើម្បីកំណត់ថា ជាគ្រាប់បែកចាស់បន្សល់ពីសម័យសង្គ្រាម ឬជាគ្រាប់ដែលសល់ពីសង្គ្រាម៥ថ្ងៃជាមួយប្រទេសថៃកាលពីខែកក្កដា ឆ្នាំ២០២៥។ Read more











