newsare.net
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឲ្កម្ពុជាចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីព្រំដែន បន្ទាប់ពីមានការព្រមព្រៀងជាមួយថៃនៅម៉ាឡេស៊ី
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កម្ពុជា និងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ នៅក្រោមការឃ្លាំមើលរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីយប់ថ្ងៃអាទិត្យទី២៦តុលា។ បើតាមអ្នកនាំពាក្យខាងលើ ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ដោយដកមួយផ្នែកនៃជំហានទី១ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ទោះយ៉ាងណា អ្នកជំនាញកិច្ចការអន្តរជាតិ នៅតែបារម្ភពីជំហររបស់ភាគីថៃ ដើម្បីអនុវត្តតាមសេចក្តីថ្លែងការណ៍រួមនោះ ដ្បិតថា ថៃជារឿយៗចុះហត្ថលេខាតែលើក្រដាស តែការអនុវត្តផ្សេង។ Read more











