newsare.net
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អាមេរិកបានប្រកាសពីការព្រមព្រៀងគ្នាជាមួយកម្ពុជាដើម្បីរៀបចំសមយទំនាក់ទំនងកម្ពុជា-អាមេរិកអាចប្រសើរឡើងវិញ តាមការធ្វើសមយុទ្ធ«ឆ្មាំអង្គរ»?
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អាមេរិកបានប្រកាសពីការព្រមព្រៀងគ្នាជាមួយកម្ពុជាដើម្បីរៀបចំសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ ក្រោយអាក់ខានអស់ជិត ១០ឆ្នាំ។ ក្រៅពីនេះ អាមេរិកក៏បានបញ្ជាក់ថា ខ្លួននឹងលុបចោលបម្រាមដែលហាមលក់អាវុធឲ្យកម្ពុជាដែរ។ បន្ទាប់មក អាមេរិកនឹងបង្កើនចំនួនកៅអីឲ្យសិស្សនិសិ្សតខ្មែរទៅសិក្សាជំនាញកងទ័ពនៅសាលាបណ្ឌិតយោធាអាមេរិកមួយចំនួនទៀតដូចជា បណ្ឌិតសភាយោធាជើងគោក (West Point) ឬបណ្ឌិតសភាទ័ពអាកាស (Air Force Academy)។ ការប្រកាសរបស់អាមេរិកទាំងនេះត្រូវបានអ្នកជំនាញទំនាក់ទំនងអន្តរជាតិយល់ថា គឺជាសញ្ញាវិជ្ជមាននៃការស្តារទំនាក់ទំនង និងទំនុកចិត្តគ្នាឡើងវិញរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ តាមរយៈការប្រកាសបន្តសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ និងការដកបម្រាមលើការលក់សព្វាវុធមកឲ្យកម្ពុជានាពេលនេះ អាចជាការស្តារ និងលើកកម្ពស់ទំនាក់ទំនងល្វីងជូរចត់រវាងសហរដ្ឋអាមេរិក និងកម្ពុជាដែរឬ? Read more











