newsare.net
កម្ពុជា តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចូលរួម នស្ថាប័នសិទ្ធិមនុស្សកម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិស៊ើបអង្កេតលើករណីទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ
កម្ពុជា តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចូលរួម និងជំរុញឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ លើករណីទាហានថៃបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ កាលពីថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការស្នើដ៏ទទូចរបស់កម្ពុជាយ៉ាងដូចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី៤របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ អាយឆា ICHA ដែលរៀបចំនៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១០ដល់ថ្ងៃទី១៤វិច្ឆិកា។ នៅចំពោះមុខតំណាងអាយឆានៃប្រទេសសមាជិកអាស៊ាន តំណាងអាយឆាកម្ពុជាថែមទាំងបានរិះគន់ និងថ្កោលទោសសកម្មភាពដ៏ព្រៃផ្សៃរបស់យោធាថៃ ដែលបើកការបាញ់ប្រហារទៅលើភូមិព្រៃចាន់ បណ្តាលឱ្យពលរដ្ឋស៊ីវិលខ្មែរម្នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់។ Read more











