newsare.net
រដ្ឋាភិបាលបារាំង បានប្រគល់ខ្លាឃ្មុំ ប៉ងដា (Panda) ១គូ មានអាយុ១៧ឆ្នាំ ទៅឲ្យ រដ្ឋអំណាចចិន វិបារាំង សងខ្លាឃ្មុំប៉ងដា២ក្បាល ឲ្យចិនវិញ ទាំងអាឡោះអាល័យ
រដ្ឋាភិបាលបារាំង បានប្រគល់ខ្លាឃ្មុំ ប៉ងដា (Panda) ១គូ មានអាយុ១៧ឆ្នាំ ទៅឲ្យ រដ្ឋអំណាចចិន វិញ។ ពលរដ្ឋបារាំង ពិសេសបុគ្គលិកសួនសត្វដែលបានចិញ្ចឹមសត្វទាំង២ ចំនួន១៣ឆ្នាំហើយ បានបង្ហូរទឹកភ្នែកទាំងអាឡោះអាល័យ ក្នុងថ្ងៃលាគ្នាជាចុងក្រោយ។ តែយ៉ាងណាក្តី អាជ្ញាធរចិន សន្យាថានឹងឲ្យបារាំងខ្ចី ខ្លាឃ្មុំប៉ងដា ផ្សេងទៀត នាពេលឆាប់ៗខាងមុខ។ គួរជ្រាបថា ខ្លាឃ្មុំ ប៉ងដា ជានិម្មិតរូបដ៏សំខាន់ នៃយុទ្ធសាស្ត្រការទូតចិននៅបរទេស ដើម្បីស្តែងអំពីចំណងមេត្រីភាព ការដឹងគុណ និងការពង្រឹងមិត្តភាពជាមួយចិន។ Read more











