newsare.net
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានពង្រីកសមរភូមិ ដោយបើកការបាញ់ប្រហារកំរោល ជាមួយយន្លោក លី វណ្ណៈ៖ តំបន់អង្គរវត្តមិនមែនជាទីតាំងគោលដៅវាយប្រហាររបស់យោធាថៃ
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានពង្រីកសមរភូមិ ដោយបើកការបាញ់ប្រហារកំរោល ជាមួយយន្តហោះចម្បាំង F -16 ទម្លាក់គ្រាប់ទៅលើស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីតំបន់អង្គរវត្ត។ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះថា តំបន់អង្គរវត្តមិនមែនជាទីតាំងគោលដៅវាយប្រហាររបស់យោធាថៃនោះទេ ហើយលោកក៏មិនជឿថា យោធាថៃប្រហើនទៅបើកការប្រហារដល់តំបន់ប្រាសាទអង្គរវត្តដែរ។ Read more











