newsare.net
ក្រោយពីមេបញ្ជាការកងទ័ពរុស្ស៊ីម្នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងនៃទីកអ៊ុយក្រែន៖ រុស្ស៊ីសម្រុកវាយប្រហារដោយមីស៊ីល និងដ្រូនផ្តាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើន
ក្រោយពីមេបញ្ជាការកងទ័ពរុស្ស៊ីម្នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងនៃទីក្រុងម៉ូស្គូ រុស្ស៊ីបានសម្រុកបាញ់ប្លោងមីស៊ីលនិងដ្រូន ចូលដល់តំបន់ប៉ែកខាងលិចអ៊ុយក្រែន ជាប់ព្រំដែនប៉ូឡូញ។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបានធ្វើឲ្យប្រជាជននៅតំបន់ជាច្រើន គ្មានអគ្គិសនីប្រើប្រាស់ ចំពេលដែលរដូវរងារចូលមកដល់។ នេះបើតាមការអះអាងរបស់អាជ្ញាធរអ៊ុយក្រែននៅថ្ងៃអង្គារទី២៣ ធ្នូ។ ចំណែក រដ្ឋាភិបាលប៉ូឡូញបានបញ្ជាឲ្យដាក់ពង្រាយយន្តហោះចម្បាំង ដើម្បីការពារដែនអាកាសរបស់ខ្លួន ដោយសារការប្រហាររបស់រុស្ស៊ី ចូលដល់តំបន់ក្បែរព្រំដែនរបស់ប៉ូឡូញ។ Read more











