newsare.net
ក្នុងជំនួបដែលធ្វើឡើងនៅប្រទេសចិន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្កម្ពុជាសង្ឃឹមមានសន្តិភាពយូរអង្វែងក្រោមការគាំទ្ររបស់ចិនចំពោះបទឈប់បាញ់
ក្នុងជំនួបដែលធ្វើឡើងនៅប្រទេសចិន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលជាមិត្តដែកថែបនឹងគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះនៅថ្ងៃទី២៨ធ្នូនេះ។ តាមក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ចាត់ទុកថាការជួយសម្របសម្រួលរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងជម្លោះព្រំដែនខ្មែរ-ថៃ អាចនឹងជួយរក្សាសន្តិភាពឱ្យបានស្ថិតនៅយូរអង្វែង។ សន្តិភាពដែលបានកើតឡើងតាមព្រំដែនខ្មែរ-ថៃ បន្ទាប់ពីការប្រកាសបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ។ Read more











