newsare.net
ប្រទេសស្វ៊ីសបានជួបនឹងហេតុការណ៍អកុសលដ៏ធ្ងន់ធ្ងរមួយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាអគ្គីភ័យឆេះរង្គសាលនៅស្វ៊ីស យប់ថ្ងៃឆ្លងឆ្នាំ ស្លាប់ជាង៤០នាក់ របួសជាង១០០នាក់
ប្រទេសស្វ៊ីសបានជួបនឹងហេតុការណ៍អកុសលដ៏ធ្ងន់ធ្ងរមួយ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងគ្រោះថ្នាក់អគ្គីភ័យ ឆេះរង្គសាលមួយ នៅយប់ថ្ងៃឆ្លងឆ្នាំ នៅទីក្រុងជិះស្គី Crans-Montana។ គិតត្រឹមថ្ងៃទី២មករា អាជ្ញាធរស្វ៊ីសបានឲ្យដឹងថាមានមនុស្សស្លាប់ យ៉ាងហោច៤៧នាក់ និងអ្នករបួស១១២នាក់។ ការលំបាកដ៏ធំមួយរបស់សមត្ថកិច្ច គឺការកំណត់អត្តសញ្ញាណអ្នកស្លាប់និងអ្នករបួស ដោយមួយចំនួនធំ គឺជាជនបរទេស និងសាកសពខ្លះត្រូវឆេះខ្លោចទាំងស្រុង។ Read more











