newsare.net
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចព្យួរការបង់ប្រាក់រំដោះពរដ្ឋាភិបាលសម្រេចព្យួរការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងវិស័យកាត់ដេរចំនួន ៣ឆ្នាំទៀត
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចព្យួរការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរចំនួន ៣ឆ្នាំបន្ថែមទៀត។ លិខិតដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះបញ្ជាក់ថា ការសម្រេចដូចនេះធ្វើឡើងក្នុងគោលបំណងចង់ឲ្យមាននិរន្តរភាព ជំរុញការនាំចេញ និងបង្កើតការងារដល់កម្មករ និងការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលទទួលបានប្រយោជន៍ពីវិស័យនេះ។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) យល់ឃើញថា ការសម្រេចបន្តអនុគ្រោះរបស់រដ្ឋាភិបាលក្នុងការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល គឺជាការជួយសម្រួលដល់ការលំហូរសាច់ប្រាក់របស់រោងចក្រកាត់ដេរ។ Read more











