newsare.net
នៅប្រទេសថៃ មនុស្សយ៉ាងហោច២៨នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់បាក់រលំដងស្ទូចលើរថភ្លើងមួនៅថៃ មនុស្ស២៨នាក់ស្លាប់ក្នុងគ្រោះថ្នាក់រលំដងម៉ាស៊ីនស្ទូចសង្កត់លើរថភ្លើងមួយខ្សែ
នៅប្រទេសថៃ មនុស្សយ៉ាងហោច២៨នាក់ ស្លាប់នៅក្នុងគ្រោះថ្នាក់បាក់រលំដងស្ទូចលើរថភ្លើងមួយខ្សែ នៅព្រឹកថ្ងៃពុធទី ១៤មករា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តណាខន រាតឆាស៊ីម៉ា ភាគខាងជើងទីក្រុងបាងកក នៅពេលដងស្ទូចក្នុងការដ្ឋានសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមួយកន្លែង រលំដួលទៅលើទូរថភ្លើងដែលកំពុងបរធ្វើដំណើរពីទីក្រុងបាងកកសំដៅ ខេត្តឧប៊ុន រាតឆាថានី។ បើតាមប៉ូលិសថៃ មនុស្សជាង៦០នាក់រងរបួស ក្នុងនោះ ៧នាក់របួសធ្ងន់។ នាយករដ្ឋមន្រ្តីថៃចាំផ្ទះ លោកអនុធិន ឆានវីរៈគូនបានបញ្ជាឲ្យស៊ើបអង្កេតបន្ទាន់ និងថា ត្រូវតែមានអ្នកណាម្នាក់ដែលត្រូវរងការពិន័យនៅក្នុងគ្រោះថ្នាក់លើកនេះ។ ឈាង បុប្ផា ជូនព័ត៌មាននេះ Read more











