newsare.net
៥០០០ ដុល្លារអាមេរិក ក្នុង ១ អោន ឬ ប្រមាណ ៦០០០ ដុល្លារ ក្នុង ១ តម្លឹង នេះគឺជា តម្លៃមាសខ្ពស់បំផុមាស ឡើងថ្លៃខ្លាំង ក្នុងបរិបទអស្ថិរភាព សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល
៥០០០ ដុល្លារអាមេរិក ក្នុង ១ អោន ឬ ប្រមាណ ៦០០០ ដុល្លារ ក្នុង ១ តម្លឹង នេះគឺជា តម្លៃមាសខ្ពស់បំផុត គិតមកត្រឹម ព្រឹកថ្ងៃ ចន្ទ ទី ២៦ ខែ មករា ។ តម្លៃមាស ឡើងខ្ពស់កប់ពពក ជាប្រវត្តិសាស្ត្រដូច្នេះ គឺជាសញ្ញាមិនល្អមួយ ដែលរមែងឆ្លុះបញ្ចាំងអំពី អស្ថិរភាពនៃវិស័យសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយសកល។ យ៉ាងណាមិញ ដំណើរកើនឡើង នៃសម្ពាធភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ ដែលបង្កឡើងដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គិតតាំងពីលោក បានត្រឡប់ចូលមកកាន់អំណាចនៅសេតវិមានវិញ គឺជាមូលហេតុចម្បងមួយ ដែលនាំឲ្យតម្លៃមាស ហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដូច្នេះ ។ នៅក្នុងនោះ សំណុំរឿងកោះ Groenland ដែលអាមេរិកប្រកាសចង់យកមកកាន់កាប់ ការវិវត្តទៅមុខ នៃសង្គ្រាមនៅអ៊ុយក្រែន និង នៅតំបន់ហ្កាហ្សា ព្រមទាំង ភាពវឹកវរក្នុងពេលថ្មីៗនេះ នៅប្រទេស អ៊ីរ៉ុង គឺសុទ្ធសឹងតែជា កត្តាសំខាន់ ៗ ដែលជំរុញ ឲ្យតម្រូវការមាស កើនឡើងខ្ពស់ខុសប្រក្រតី ខណៈពេលដែលតម្លៃ ប្រាក់ដុល្លារអាមេរិក បន្តដាំក្បាលចុះ ៕ Read more











