newsare.net
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលរស់នៅតាមតំបន់ជាប់ព្រំដែនប្រទេលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋតាមព្រំដែនថៃប្រុងប្រយ័ត្នចំពោះមីនដែលសល់ពីជម្លោះព្រំដែនខ្មែរ-ថៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលរស់នៅតាមតំបន់ជាប់ព្រំដែនប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះហានិភ័យនៃគ្រាប់មីន និងសំណល់សង្គ្រាម ដែលបន្សល់ទុកពីជម្លោះព្រំដែនខ្មែរ-ថៃ។ នេះបើតាមសារលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមខ្លឹមសារនៃសារលិខិត រដ្ឋាភិបាលកម្ពុជានឹងបង្កើនសកម្មភាពបន្ថែមទៀត ដើម្បីឱ្យកម្ពុជាសម្រេចគោលដៅជាប្រទេស ដែលគ្មានផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ Read more











