newsare.net
ថ្ងៃទី២៤កុម្ភៈ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន បានគ្រប់៤ឆ្នាំហើយ។ ជាសង្គអ៊ុយក្រែនរៀបចំពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធ គម្រប់ខួប៤ឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី
ថ្ងៃទី២៤កុម្ភៈ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន បានគ្រប់៤ឆ្នាំហើយ។ ជាសង្គ្រាមដែលបានធ្វើឲ្យប្រែប្រួលទាំងស្រុង ដល់កត្តាសន្តិសុខ និងនយោបាយការបរទេសអឺរ៉ុប ក៏ដូចជាក្នុងពិភពលោកទាំងមូល។ ខុសពីការមាក់ងាយរបស់លោកពូទីន ដែលថារុស្ស៊ីនឹងវាយផ្តួលរំលំអ៊ុយក្រែនក្នុងរយៈពេលតែ៣ថ្ងៃ តែ៤ឆ្នាំមកនេះ អ៊ុយក្រែនបានតស៊ូយ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួន។ តែទន្ទឹមនឹងនេះ នៅក្នុងសង្គ្រាម៤ឆ្នាំមកនេះ ប្រជាជនអ៊ុយក្រែនបានរស់រងទុក្ខវេទនា ស្លាប់ និងរបួសច្រើនម៉ឺននាក់។ Read more











