newsare.net
នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ មានភ្លៀងកក់ខែមួយមេធំបានធ្លាក់លើតំលោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងរៀបចំជំរំភៀសសឹកថ្មី ក្រោយភ្លៀងកក់ខែ
នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ មានភ្លៀងកក់ខែមួយមេធំបានធ្លាក់លើតំបន់មួយចំនួននៃប្រទេសកម្ពុជា។ ភ្លៀងកក់ខែនេះ បានបង្កផលលំបាកដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជំរំជនភៀសសឹកបណ្តោះអាសន្ន ក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃសុក្រ ទី២៧កុម្ភៈនេះ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ បានឲ្យដឹងថា ភ្លៀងកក់ខែមួយមេធំកាលពីម្សិលមិញបានធ្វើឲ្យកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋមួយចំនួនត្រូវលិច និងមានភក់ជ្រាំ។ តាមលោក លី សុវណ្ណារិទ្ធ អាជ្ញាធរខេត្តបាន និងកំពុងរៀបចំកន្លែងសុវត្ថិភាពថ្មី ដែលស្ថិតនៅក្បែរនោះ ដើម្បីសម្រួលស្ថានភាពរស់នៅដល់ពលរដ្ឋភៀសសឹក។ Read more











