newsare.net
ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី ៣នាក់ផ្សេងទៀត ដែលមានតួនាទីជាប្រធាន និងអនុប្រធានមន្រ្តីពន្ធនាគារខេត្តស្ទឹងត្រែងចំនួន ៤នាក់ត្រូវបានក្រសួងមហាផ្ទៃព្យួរតួនាទីជាបណ្តោះអាសន្ន
ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី ៣នាក់ផ្សេងទៀត ដែលមានតួនាទីជាប្រធាន និងអនុប្រធានការិយាល័យប្រតិបត្តិ និងប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ ត្រូវបានក្រសួងមហាផ្ទៃព្យួរតួនាទីជាបណ្តោះអាសន្ន និងបង្គាប់ឲ្យពួកគេទៅបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារវិញ។ ប៉ុន្តែ លិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ មិនបានបញ្ជាក់ពីមូលហេតុនៃការព្យួរតួនាទីរបស់មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងទាំង ៤រូបនេះទេ។ តែលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៣ មីនានេះថា ការព្យួរតួនាទីជាបណ្តោះអាសន្នរបស់មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងទាំង ៤នាក់ គឺដោយសារក្រុមប្រឹក្សាវិន័យក្រសួងមហាផ្ទៃកំពុងបន្តស៊ើបអង្កេតពាក់ព័ន្ធនឹងជនជាប់ឃុំ ដែលបានបង់ប្រាក់ជាថ្នូរនឹងការប្រើទូរស័ព្ទដៃដោយខុសច្បាប់នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ Read more











