newsare.net
ការបើកច្រកសមុទ្រអកមូហ្សដើម្បីឲ្យកប៉ាល់ដឹកប្រេងអាចធ្វើចរាចរឡើងវិញប្រកបដោយសុវត្ថិភាពជាលោកត្រាំទទូចប្រាប់ឲ្យប្រទេសធំៗជួយបញ្ជូននាវាចម្បាំងទៅបើកច្រកសមុទ្រអកមូហ្ស
ការបើកច្រកសមុទ្រអកមូហ្សដើម្បីឲ្យកប៉ាល់ដឹកប្រេងអាចធ្វើចរាចរឡើងវិញប្រកបដោយសុវត្ថិភាពជាអាទិភាពចំបងរបស់រដ្ឋបាលលោកដូណាល់ត្រាំ។ កាលពីថ្ងៃសៅរ៍ ទី១៤មីនាប្រធានាធិបតីអាមេរិករូបនេះបានប្រាប់ប្រទេសធំៗដូចជា ចិន អង់គ្លេសបារាំង ឬជប៉ុនឲ្យជួយបញ្ជូននាវាចម្បាំងទៅធានាសុវត្ថិភាពចរាចរណ៍របស់កប៉ាល់ដឹកប្រេងនៅច្រកសមុទ្រអកមូហ្ស។ បើតាមលោកត្រាំច្រកសមុទ្រដ៏សំខាន់មួយនេះកំពុងត្រូវអ៊ីរ៉ង់យកធ្វើជាចំណាប់ខ្មាំង ដើម្បីវាយប្រហារលើកប៉ាល់ដឹកប្រេងដែលឆ្លងកាត់នៅទីនោះ។ ការទាមទាររបស់លោកត្រាំដើម្បីរកជំនួយពីប្រទេសដទៃបានធ្វើឲ្យអ៊ីរ៉ង់សើចចំអកពីឆ័ត្រការពារដ៏ធ្លុះធ្លាយរបស់អាមេរិកនៅដើមបូព៌ា។ អ៊ីរ៉ង់បានឆ្លៀតបញ្ជាក់ថា អ៊ីរ៉ង់មិនបានបិទច្រកសមុទ្រអកមូហ្សដូចការចោទប្រកាន់របស់អាមេរិក។ ប៉ុន្តែ អ៊ីរ៉ង់វាយប្រហារតែកប៉ាល់ដឹកប្រេងរបស់អាមេរិក អ៊ីស្រាអែល និងប្រទេសដែលមានប្រយោជន៍រកស៊ីជាមួយអាមេរិក។ Read more











