newsare.net
ហោ សីហា ក្នុងវ័យ ៣៦ឆ្នាំ គឺជាវិចិត្រករគំនូរសហសម័យម្នាក់ ដែលមានប្រវត្តិដិតដាមដោយការលំបាកនិហោ សីហា៖ វិចិត្រករគំនូរអំពីជីវិតក្នុងសង្គ្រាមព្រំដែន
ហោ សីហា ក្នុងវ័យ ៣៦ឆ្នាំ គឺជាវិចិត្រករគំនូរសហសម័យម្នាក់ ដែលមានប្រវត្តិដិតដាមដោយការលំបាកនិងឆ្លងកាត់នូវជីវិតផ្ទាល់ខ្លួនក្នុងសង្គ្រាមតាមព្រំដែនតាំងពីកុមារភាព។ ធ្លាប់ហែលឆ្លងនូវការភ័យខ្លាច ការបាក់ស្បាត ជីវិតឯកោ ការជួញដូរ និងភាពក្រីក្រ ហោ សីហា បានតស៊ូប្រយុទ្ធនឹងជីវិតរហូតបានក្លាយជាវិចិត្រករគំនូរដ៏ល្បីល្បាញម្នាក់នាពេលសព្វថ្ងៃនេះ។ វិចិត្រកររូបនេះ គឺជាអ្នកមានទំនោរបែបធម្មជាតិ និងវិទ្យាសាស្ត្រនិយម ប៉ុន្តែស្នាដៃគំនូរពណ៌ចុងក្រោយរបស់លោក បានផ្តោត និងឧទ្ទិសសំខាន់ ជាលើកដំបូងទៅលើបទពិសោធជីវិតផ្ទាល់ខ្លួន ជម្លោះ និងការលំបាកដែលបង្កឡើងដោយសារសង្គ្រាមនៅតាមព្រំដែន។ Read more











