newsare.net
នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្លោក សោម រតនា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ ២០២៦ផ្តោតសំខាន់លើកម្មវិធីកម្សាន្តប្រពៃណី
នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍បានបែងចែកក្រុមការងារតាមផ្នែកនីមួយៗរួចហើយ តែដំណើរការរៀបចំតុបតែងលម្អនៅតាមតំបន់ដែលត្រូវរៀបចំព្រឹត្តិការណ៍នៅពុំទាន់មានលទ្ធផលធំដុំអ្វីនៅឡើយទេ។ Read more











