newsare.net
លោកម៉ាក្រុងនិងភរិយា កំពុងស្ថិតនៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ អមដំណើរដោយនៅជប៉ុន លោកម៉ាក្រុងប្រកាសថា “អឺរ៉ុបដើរយឺត តែអឺរ៉ុបច្បាស់លាស់ និងគួរឲ្យទុកចិត្ត”
លោកម៉ាក្រុងនិងភរិយា កំពុងស្ថិតនៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ អមដំណើរដោយរដ្ឋមន្ត្រីនិងអ្នកជំនួញច្រើននាក់។ ទស្សនកិច្ចនេះ ធ្វើឡើងនៅក្នុងបរិបទ ដែលពិភពលោកកំពុងតែរំជើបរំជួល ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ នៅតូក្យូ លោកម៉ាក្រុង បានថ្លែងថា អឺរ៉ុបដើរយឺតបន្តិចមែន តែអឺរ៉ុបច្បាស់លាស់ គួរជាទីទុកចិត្ត គោរពដៃគូសម្ព័ន្ធមិត្ត និងគោរពច្បាប់អន្តរជាតិ មិនដូចអ្នកខ្លះទេ! Read more











