newsare.net
រយៈពេលចុងក្រោយនេះ សកម្មភាពក្មេងទំនើងដែលបង្កការគំរាមកំហែងដល់អសន្តិសុខសង្គមហាក់ចាប់កក្រើកតើសកម្មភាពក្មេងទំនើងកំពុងចាប់កក្រើកឡើងវិញ ឬយ៉ាងណា?
រយៈពេលចុងក្រោយនេះ សកម្មភាពក្មេងទំនើងដែលបង្កការគំរាមកំហែងដល់អសន្តិសុខសង្គមហាក់ចាប់កក្រើកជាថ្មី បើទោះបីជាអាជ្ញាធរកំពុងដុតដៃដុតជើងចុះប្រតិបត្តិការបង្ក្រាបយ៉ាងណាក្តី។ ជាក់ស្តែងនៅរាជធានីភ្នំពេញ កាលពីយប់អាធ្រាត្រ ថ្ងៃសៅរ៍ទី៤មេសា ក្មេងទំនើងរាប់សិបនាក់បានវាយប្រតាយប្រតប់គ្នា នៅម្តុំស្ថានីយចាក់ប្រេងកាល់តិច ស្តុបពេទ្យចិន។ អ្នកឃ្លាំមើលសង្គមមួយចំនួនបានកត់សម្គាល់ឃើញការវិលមកវិញនូវវត្តមានក្មេងទំនើងទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ប្រឈមនឹងបញ្ហានេះ អ្នកឃ្លាំមើលសង្គមមួយចំនួនបានស្នើឲ្យអាជ្ញាធរពិនិត្យវិធីសាស្ត្រនៃការដោះស្រាយបញ្ហាក្មេងទំនើងនេះឡើងវិញ។ អ្នកឃ្លាំមើលសង្គមខ្លះទៀតបានបង្ហាញក្តីបារម្ភចំពោះការធ្លាក់ចុះសីលធម៌សង្គម និងវប្បធម៌និទណ្ឌភាព ដែលជាកត្តារួមផ្សំនាំឲ្យកើតមានក្មេងទំនើង។ Read more











